Sour Soup Fresh Fish (Sngor Chrourk Trie Chhpin)

Sour Soup Fresh Fish (Sngor Chrourk Trie Chhpin) - ស្ងោរជ្រក់ត្រីឆ្ពិន
Sour Soup Fresh Fish
ស្ងោរជ្រក់ត្រីឆ្ពិន
INGREDIENT
- Fresh fish (Trie Chhpin)
- Uncooked rice
- Lemon grass stalks
- Galangal
- Small sour orange leaves
- Salt
- Sugar
- Fish sauce
- Lime
- Mint, Saw mint, and spring onion

គ្រឿងផ្សំ
ត្រីឆ្ពិនស្រស់ អង្ករ គល់ស្លឹកគ្រៃ ក្រូចឆ្មា ជីនាងវង ជីរណា ស្លឹកខ្ទឹម ខ្ទឹមស រំដេង អំបិល ស្ករ ស្លឹកក្រូចសើច ប៊ីចេង ម្ទេសខ្មាំង។

DIRECTION
  1. Scale and wash the fish clean and cut it into horizontal in thick slices.
  2. Lemon grass stalks, galangal and garlic cut and crush them.
  3. Put uncooked rice into pot with water and bring to boil. When water is bubble place lemon grass stalks, galangal, garlic and small sour orange leaves to the pot. Let it bubble for a few minutes then add the fish. Continue to cook about 10 minutes.
Before have this soup sprinkle the mint, saw mint and garlic with lime juice. This food can cook with much kind of fish as you like not only (Trei chhpin).

People will find this soup when they’re tired with another food having meat and much more of fat. And this soup easy to cook not spent much time some of you that busy with work can find this soup.

វិធីធ្វើ
  1. ត្រីឆ្ពិន​ធ្វើ​ស្រការ​ចេញ​ឱ្យ​ស្អាត លាងទឹក​ទុក​មួយ​ឡែក។
  2. គល់​ស្លឹកគ្រៃ (កាត់ខ្លី​ល្មម) រំដេង និង​ខ្ទឹមស ដំ​វា​ឱ្យ​បែក​ទុក​នៅ​ក្នុង​កូន​ចាន​មួយ។ ចំណែក​ឯ​ជី និង​ស្លឹក​ខ្ទឹម លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. ដាក់​អង្ករ​ចូល​ក្នុង​ឆ្នាំង​សម្ល ដាំ​ឱ្យ​ទាល់​តែ​ពុះ​ទើប​បង់​គល់​ស្លឹក​គ្រៃ រំដេង ខ្ទឹមស និង​ស្លឹក​ក្រូចសើច​ចូល​មួយ​ពុះ ទើប​បង់​ត្រី​ចូល​ដាំ​ប្រហែល ១០ នាទី។ បន្ទាប់​បង់​អំបិល ប៊ីចេង ស្ករ រួច​ភ្លក់​មើល​ឱ្យ​ល្មម​ឆ្ងាញ់ ទើប​លើក​ចុះ​ពី​លើ​ចង្រ្កាន។
ពេល​រៀប​បរិភោគ​ទើប​បង់​ជី ស្លឹកខ្ទឹម និង​ច្របាច់​ក្រូចឆ្មារ​ជា​ការ​ស្រេច។
ប្រសិន​បើ​អ្នក​ចូលចិត្ត​ត្រី​អ្វី​ផ្សេង ដូច​ជា ត្រីរ៉ស់ ឬ​ត្រីឌៀប​ក៏​បាន​ដែរ៕

..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment