Fried Beef With Lettuce (Loc Lak)

Fried Beef With Lettuce (Loc Lak) - ឆាឡុកឡាក់
Fried Beef With Lettuce (Loc Lak)
ឆាឡុកឡាក់
INGREDIENT
- Beef (Tender meat)
- Onion
- Tomato
- White Potato
- Garlic
- Lettuce
- Carrot
- Spring onion
- Cooking Oil or Butter
- Seasoning
- Black pepper
- Lime juice
- Salt

គ្រឿងផ្សំ
សាច់គោ ប៉េងប៉ោះ ខ្ទឹមបារាំង ដំឡូងបារាំង ការ៉ុត សាឡាដិ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងឆា ឬប៊ឺរ ស្លឹកខ្ទឹម។

DIRECTION
  1. Wash lettuce thoroughly and arrange it onto the plate. Spring onion cut it into tiny slice.
  2. Then slice onion in wedges and tomato and carrot in chip and follow on the lettuce leave.
  3. Remove whit potato to deep-fry in pan over the heat with oil until golden or crunchy, then remove and put it one side of the plate and another side for fried beef.
  4. Remove the beef and cut it in chess alike thumb and set aside. Garlic chopped it and brown in a frying pen over the heat until good smell then adds slice beef and fry once done. Take it put on the top of the onion, carrot and tomato then sprinkle the spring onion and set aside.
  5. Lastly, sauce is made by finely ground black pepper, salt, seasoning and lime juice. If you want the sauce more delicious when you fried the beef, you can put a bit water and take it for make sauce. Mean that you take water of fried beef for make sauce by just put salt and lime juice in it and taste it until tasty enough.
Features: This is food is very good, and beautifully red and green of carrot and lettuce.

Taste: Delicious food and can eat with steamed rice is more good taste.

វិធីធ្វើ
  1. សាឡាដិ​បេះ​ធាង​វា ហើយ​លាង​ទឹក​ឱ្យ​ស្អាត​ទុក​ឱ្យ​ស្រស់​ទឹក រួច​យក​វា​ទៅ​រៀប​នៅ​ក្នុង​ចាន​ទាប​មួយ។ ចំណែក​ខ្ទឹមស​ចិញ្ច្រាំ​វា​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. យក​ខ្ទឹមបារាំង ការ៉ុត ប៉េងប៉ោះ​មក​ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​ចិត​វា​ជា​ចំណិត​ស្តើង​ៗ រួច​តំរៀប​វា​ពី​លើ​សាឡាដិ​ដែល​រៀប​រួច​នៅ​ក្នុង​ចាន​ទាប​នោះ។
  3. ដំឡូងបារាំង​យក​វា​មក​ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​ចិត​វា​ជា​ចំណិត​ៗ រួច​យក​វា​ទៅ​បំពង​ជាមួយ​ប្រេងឆា​ឱ្យ​ក្រហម ទើប​យក​វា​ទៅ​រៀប​ពី​លើ​ចាន​សាឡាដិ​នោះ​ដែរ ដោយ​ទុក​កន្លែង​សំរាប់​ដាក់​សាច់គោ​ផង។
  4. សាច់គោ​កាត់​ជា​ដុំ​ៗ​បួន​ជ្រុង​ប៉ុន​មេដៃ ឬ​ក៏​ហាន់​ជា​ចំណិត​ធំ​ៗ​ស្តើង បន្ទាប់​មក​យក​ខ្ទឹម​ចិញ្ច្រាំ​ទៅ​បំពង​ក្នុង​ខ្ទះ រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​សាច់គោ​ចូល រួច​ចាក់​ទឹកត្រី ស្ករ អំបិល ប៊ីចេង ឆា​រហូត​សាច់គោ​ឆ្អិន (កុំ​ឱ្យ​ឆ្អិន​ពេក) បន្ទាប់​មក​ដួស​វា​ដាក់​ពី​លើ​ខ្ទឹមបារាំង និង​ការ៉ុត​ដែល​រៀប​នៅ​ក្នុង​ចាន​នោះ រួច​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​វា។
  5. ទឹកជ្រលក់​គ្រាន់​តែ​លាយ​ទឹកក្រូចឆ្មា​ជាមួយ​ម្រេច អំបិល ប៊ីចេង ស្ករ រួច​ភ្លក់​មើល​តាម​ចូល​ចិត្ត។ ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ទឹក​ជ្រលក់​ឆ្ងាញ់​ជាង​នេះ​ទៀត​នោះ អ្នក​គ្រាន់​តែ​យក​ទឹក​មីសាច់គោ​ដែ​អ្នក​ឆា​នោះ​មក​ធ្វើ​ទឹក​ជ្រលក់ មាន​ន័យ​ថា ពេល​ដែល​អ្នក​ឆា​សាច់គោ អ្នក​គ្រាន់​តែ​ចាក់​ទឹក​បន្តិច ហើយ​ដួស​យក​ទឹក​នោះ​មក​ធ្វើ​ទឹកជ្រលក់ ដោយ​គ្រាន់​តែ​ដាក់​ក្រូចឆ្មា ម្រេច ប្រសិន​បើ​សាប​អ្នក​គ្រាន់​តែ​ដាក់​អំបិល​មួយ​ចិប​ជា​ការ​ស្រេច។ អ្នក​អាច​ស្រោច​ទឹកជ្រល់​ពី​លើ​តែ​ម្តង​ក៏​បាន ឬ​ក៏​អាច​ផ្ទាប់​ខាង​ក្រៅ​ក៏​បាន​តាម​ចូល​ចិត្ត។
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment