Sour Soup Fish With Fish-Paste (Tek Kroeung)

 Soup Fish With Fish-Paste (Tek Kroeung) - ទឹកគ្រឿងអន្លក់ខ្ចី
Sour Soup Fish With Fish-Paste (Tek Kroeung)
ទឹកគ្រឿងអន្លក់ខ្ចី
INGREDIENT
- Fresh fish (Ros fish)
- Lime
- Garlic and Shallot
- Chili
- Fish-paste
- Salt
- Sugar
- Seasoning
- Roasted peanut
- Mint and Saw mint
- Fresh vegetables: Por Peay, Cucumber, Eggplant (Trorb Srouy), Cabbage, Water Convolvulus, Edible aquatic plant.

គ្រឿងផ្សំ
ត្រីរ៉ស់ ក្រូចឆ្មារ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ប្រហុក ស្ករ អំបិល ប៊ីចេង សណ្តែកដីលីង ជីនាងវង និង​ជីរណា។ អន្លក់​មាន ពពាយ ត្រសក់ ត្រប់ ស្ពៃក្តោប ត្រកួន កញ្ឆែត ជាដើម។

DIRECTION
  1. Remove fresh fish and wash it clean. Then boil water in a large pot, when bubble add fish, boil fish until cooked. Remove from pot and break into flake in serving bowl. After remove fish place fish-paste in a sieve and dip in boiling fish pot, turn of the heat add salt, sugar, seasoning and set aside.
  2. Remove roasted peanut and coarsely pounded (but not too thinly), take mint and saw mint wash it clean then cut into thinly slice. Then remove all kind of vegetables and wash them clean until drained.
  3. Remove garlic and shallot burned and pound with fish until mixed take it out from the mortar put into a small pot then put lime juice add boiling water that season already into pot then stir until mixed and taste it until tasty enough. Finally, add roasted peanut and sprinkle mint and saw mint and serve.
Features: This food is served with crunchy vegetables and it is a traditional food of Cambodian people is the most popular. You can eat with crispy rice is very delicious. Food is beautiful green of vegetables and more eating.

Taste: Delicious food and tasty smooth sour and bit salty.

វិធីធ្វើ
  1. ត្រីរ៉ស់​យក​វា​ទៅ​សក​ស្រការ និង​ធ្វើ​ឱ្យ​ស្អាត រួច​លាង​ទឹក​ឱ្យ​ស្អាត។ បន្ទាប់​មក​យក​វា​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ស្រង់​វា​ចេញ រួច​បេះ​ឆ្អឹង និង​បក​ស្បែក​ចេញ។ បន្ទាប់​ពី​ស្រង់​ត្រី​ចេញ ជ្រុំ​ប្រហុក​ដាក់​ក្នុង​ទឹក ស្ងោរ​ត្រី​នោះ​រួច​លើក​ចុះ​ពី​លើ​ចង្រ្កាន បង់​ស្ករ អំបិល ប៊ីចេង រួច​ទុក​មួយ​ឡែក។
  2. យក​សណ្តែកដី​ទៅ​បុក (កុំ​ឱ្យ​ល្អិត​ពេក) រី​ឯ​ជីនាងវង និង​ជីរណា យក​វា​ទៅ​លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ឱ្យ​ល្អិត។ ចំណែក​បន្លែ​ទាំង​អស់​ត្រូវ​យក​ទៅ​បេះ ឬ​ចិត​សំបក​ចេញ រួច​លាង​ទឹក​ឱ្យ​ស្អាត​ទុក​ឱ្យ​ស្រស់​ទឹក។
  3. ខ្ទឹមស និង​ខ្ទឹមក្រហម យក​វា​ទៅ​ដុត​ឱ្យ​ឈ្ងុយ យក​ទៅ​បុក​ជាមួយ​សាច់ត្រី​ឱ្យ​សព្វ​ចូល​គ្នា រួច​ដួស​ចេញ​ដាក់​ក្នុង​កូន​ឆ្នាំង​មួយ ច្របាច់​ក្រូច​ឆ្មារ​ចូល រួច​យក​ទឹក​ស្ងោរត្រី​នោះ​មក​ចាក់​ចូល កូរ​ឱ្យ​សព្វ ភ្លក់​មើល​តាម​ចូល​ចិត្ត រួច​ដាក់​សណ្តែក​ដី​ចូល និង​រោយ​ជី​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment