Pork Rib Sour Soup With Eggplant And Tamarind Young Leave (Samla M’Chou Kroeung Chhaeng Chamny Chrouk Trob Slek Ampil)

Pork Rib Sour Soup With Eggplant And Tamarind Young Leave (Samla M’chou Kroeung Chhaeng Chamny Chrouk Trob Slek Ampit) - សម្លរម្ជូរគ្រឿងត្រប់ឆ្អឹងជំនីជ្រូកល្បាស់អំពិល
Pork Rib Sour Soup With Eggplant And Tamarind Young Leave
សម្លម្ជូរគ្រឿងត្រប់ឆ្អឹងជំនីជ្រូកល្បាស់អំពិល
INGREDIENT
- Pork rip, thinly sliced
- Eggplant
- Lemon grass stalk, thinly sliced
- Galangal, sliced thinly
- Turmeric, thinly sliced
- Small sour orange leave
- Dry chilies chopped
- Garlic
- Tamarind young leave
- Prahok, chopped
- Fish sauce
- Sugar
- Salt
- Stem of Sleuk Kan-trup

គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ត្រប់ គល់ស្លឹកគ្រៃ ខ្ទឹមស រំដេង រមៀត ម្ទេសក្រៀម អំបិល ស្លឹកអំពិល ប្រហុក ទឹកត្រី ស្លឹកក្រូចសើច។

DIRECTION
  1. Kroeung- pounds it until finely and ready to cook. Slice or take the skin of eggplant and wash it clean, cut it into slice along.
  2. Fry kroeung and prahok with and a pot over a medium low heat and add a bit of water when the smell bring out from the kroeung of aroma intensifies add sliced of pork rib and fry for a while, season with salt and sugar. Allow it to cook until meat is done.
  3. Then add the rest of water and continue to boil, simmer for 10 minutes by which time the pork rib should be very tender. Add eggplant when it turn seal add tamarind young leave and remove from the heat.
  4. Brush the Kantrup stem over the flame, remove leaves and add to the soup.
Sometimes, at some restaurants around the country, Water grass (Tra-koun) is replaced. And some places there are no vegetables in the soup.

Features: This is food is very good, however this food not so good look, but it taste....

Taste: Very delicious food. If you don’t believe me you can cook by yourself you will know it delicious or not.

វិធីធ្វើ
  1. យក​ឆ្អឹងជំនី​ជ្រូក​មក​កាប់​ជា​ដុំ​ធំ​ៗ​ល្មម គល់​ស្លឹកគ្រៃ រំដេង រមៀត ម្ទេសក្រៀម ស្លឹកក្រូចសើច ឬ​សំបក​ក្រូចសើច ខ្ទឹមស បុក​លាយ​ជាមួយ​គ្នា​ឱ្យ​ម៉ដ្ឋ។ ត្រប់​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត​រួច​ចិត​វា​ជា​រាង​ចង្វាមូល។
  2. ដាក់​ឆ្នាំង​ជាមួយ​ប្រេងឆា​បន្តិច​ដើម្បី​ឆា​គ្រឿង។ ចាក់​គ្រឿង​ចូល​កូរ​គ្រឿង​ជាមួយ​ប្រហុក ដាក់​ភ្លើង​តិច​ល្មម ចាក់​ទឹក​បន្តិច កូរ​រហូត​គ្រឿង​មាន​ក្លិន​ឈ្ងុយ ទើប​ចាក់​ឆ្អឹងជំនីជ្រូក​ចូល កូរ​ប្រហែល ២-៣ នាទី ទើប​ដាក់​អំបិល ស្ករ ប៊ីចេង រំងាស់​ឱ្យ​សាច់​ផុយ​បន្តិច។
  3. ចាក់​ទឹក​ចូល ដាំ​ឱ្យ​ពុះ​ប្រហែល 10 នាទី រំងាស់​រហូត​ឆ្អឹងជំនីជ្រូក​ផុយ ទើប​បង់​ត្រប់ ពេល​ទឹក​ពុះ​ទើប​ដាក់​ល្បាស់​អំពិល​ចូល ភ្លក់​មើល​ឱ្យ​ជូរ​ល្មម។
  4. លើក​ឆ្នាំង​សម្ល​ចុះ​ពី​លើ​ភ្លើង រួច​យក​ស្លឹក​កន្រ្ទប់​ទៅ​រោល​ភ្លើង​ឱ្យ​ឡើង​ឈ្ងុយ បន្ទាប់​មក​បូត​វា​បង់​ចូល​ក្នុង​ឆ្នាំង​សម្ល​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment