Fried Eggplant With Pork Lard (Chha Trorb)

Fried Eggplant with Pork Lard (Chha Trorb) - ឆាត្រប់ជាមួយសាច់ជ្រូក
Fried Eggplant With Pork Lard (Chha Trorb)
ឆាត្រប់ជាមួយសាច់ជ្រូក
INGREDIENT
- Pork (Lard)
- Eggplant
- Garlic
- Salt
- Powder black pepper
- Sugar
- Seasoning
- Fish sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់ជ្រូក (សាច់ជ្រូកបីជាន់) ត្រប់វែង ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork lard and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. Eggplant burn it until cooked and take its skin out then use knife cut it along then cut in the middle of it. It can fried it without burn also, just take its skin out and cut it into thinly slice along. Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put pork lard with salt, seasoning, sugar and fried until pork lard cooked add eggplant together with powder black pepper and fried about 3 minutes if eggplant burn, if eggplant not burn must fried more minutes than this fried until eggplant cooked then taste until tasty enough then sprinkle spring onion and serve.
Features: This food is not beautiful, but this food very easy to cook and this vegetable easy to find and easy to grow you can grow it in the yard around your house. Great way to cook Fried Eggplant with pork rib, if you don’t want to spent more time no need to burn eggplant because taste the same, it just have a good smell of eggplant if you burn.

Taste: Delicious food, and very easy to cook don’t spent more time.

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ ឬ​ចិញ្ច្រាំ​ក៏​បាន​តាម​ចូល​ចិត្ត។ ចំណែក​ឯ​ខ្ទឹមស ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. ត្រប់​យក​វា​ទៅ​ដុត​រួច​បក​សំបក​ចេញ យក​កូន​កាំបិត​បក​ឆូត​វា​តាម​បណ្តោយ​ត្រប់ រួច​កាត់​វា​ជា​ពីរ ឬ​មិន​បាច់​ដុត​ក៏​បាន គ្រាន់​តែ​យក​វា​មក​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ជា​សរសៃ​តូច​ៗ។ ស្លឹកខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច​រួច​ចាក់​សាច់ជ្រូក​ចូល ដាក់​អំបិល ប៊ីចេង ស្ករ ឆា​ទាល់​តែ​សាច់ជ្រូក​ឆ្អិន ចាក់​ត្រប់​ចូល ដាក់​ម្រេច​បន្តិច ឆា​ឱ្យ​សព្វ ប្រសិន​បើ​ត្រប់​ដុត ឆា​ប្រហែល 3 នាទី​ជា​ការ​ស្រេច។ ប៉ុន្តែ​ប្រសិន​បើ​ត្រប់​ឆៅ ត្រូវ​ឆា​វា​រហូត​ទាល់​តែ​ត្រប់​ឆ្អិន ហើយ​ទន់​ល្អ ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment