Mixed Banana Flowers (Salad Banana Flower)

Mixed Banana Flowers (Salad Banana Flower) - ញាំត្រយ៉ូងចេក
Mixed Banana Flowers
ញាំត្រយ៉ូងចេក
INGREDIENT
- Banana Flower
- Cucumber
- Pork (Meat with lard)
- Crayfish
- Roasted Peanut
- Mint, many kind of mint
- Peanut
- Fish paste (paste of fermented fish)
- Garlic, Chilies, Tamarind, Sugar, Salt, Seasoning


គ្រឿងផ្សំ
ត្រយ៉ូង​ចេក ត្រសក់ សាច់​ជ្រូក កំពឹស សណ្តែក​ដី​លីង ជី​គ្រប់​មុខ ខ្ទឹម​ស ម្ទេស អំពិល​ទុំ ប្រហុក​សាច់ អំបិល ស្ករ ប៊ីចេង។

DIRECTION
  1. Banana Flower cut into slices then put it into the water with salt or lemon, cucumber cut into small slice. Pork boiled it and cut into along slice. Crayfish to parboil it, mint and many king of mint wash them clean and then pick it.
  2. Garlic pound it until smooth and fine, put the pan on the cooker then put the water boiled it with fish paste, garlic, sugar, seasoning and tamarind boiled until this water have a sour taste, if it still swearing put the salt a little until tasty enough.
  3. Put banana flower, cucumber, pork and crayfish mixed together with the water of fish that boiled already and the last step taste as you like and sprinkle the mint, many kind of mint and chilies.
Features: The salad is beautifully green and red.
Taste: Slightly hot and sour, if we eat this food while drinking beer or wine is better.

វិធីធ្វើ
  1. ត្រយ៉ូង​ចេក​ហាន់​ឱ្យ​ល្អិត​ត្រាំ​ទឹក​អំបិល ឬ ទឹក​ក្រូច​ឆ្មារ ត្រសក់​ហាន់​ជា​សរសៃ​ៗ។ សាច់​ជ្រូក​ស្ងោរ​ឱ្យ​ឆ្អិន​ហាន់​ជា​សរសៃ​ល្អិត​ៗ។ កំពឹស​ស្រុះ​ឱ្យ​ឆ្អិន ជី​បេះ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ដាក់​ឱ្យ​ស្រស់​ទឹក។
  2. ខ្ទឹមស​បុក​ឱ្យ​ម៉ដ្ឋ ដាំ​ទឹក​ឱ្យ​ពុះ​ទើប​ដាក់​ប្រហុក​ចូល​លាយ​ជាមួយ​ខ្ទឹមស​បុក ស្ករ ប៊ីចេង និង អំពិល​ទុំ រំងាស់​ឱ្យ​អំពិល​ចេញ​ជាតិ​ជូរ ភ្លក់​មើល ប្រសិន​បើ​សាប​ដាក់​អំបិល​ថែម​បន្តិច​ដើម្បី​ឱ្យ​ល្មម​ឆ្ងាញ់។
  3. យក​បន្លែ​ត្រយ៉ូង​ចេក​ ត្រសក់ សាច់​ជ្រូក និង​កំពឹស​លាយ​ចូល​គ្នា​ឱ្យ​សព្វ​ជាមួយ​ទឹក​ប្រហុក​ដែល​បាន​ដាំ​រួច ទើប​រោយ​ជី និង​ហាន់​ម្ទេស​ដាក់​ពី​លើ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment