Boiled Bitter Melon with Pork

Boiled Bitter Melon with Pork - ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ
Boiled Bitter Melon With Pork
ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ
INGREDIENT
- Pork (Pork with lard)
- Bitter Melon
- Thin Vermicelli
- Salt
- Sugar
- Seasoning
- powder black pepper and garlic
- Spring onion



គ្រឿងផ្សំ
ម្រះ សាច់ជ្រូក (សាច់លាយខ្លាញ់) មីសួរ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ម្រេច ស្លឹកខ្ទឹម។

DIRECTION
  1. Remove bitter melon cut it into 3cm along take its seed out and clean it. (If don’t want it more bitter we can parboil first).
  2. Remove the thin vermicelli soak in the water and cut them into section tiny, take pork and mince it until become mincemeat then mixed it with salt, sugar, seasoning, powder black pepper and then mixed it with thin vermicelli after that take bitter melon and put mincemeat into it, keep it a few minutes, remove spring onion wash it clean cut it into section tiny.
  3. Put a pot to boiled water put a bit salt, sugar, and seasoning then remove the bitter melon into a pot, start to boil and heat it until tender and test it until tasty enough. Heat 1 more minutes, after it boils again. Pour out into a soup bowl sprinkle the spring onion and serve.
Features: The soup is not so beautiful, but it has the meaning full for people life because of it taste is bitter, it can show about the way of living that we can see in a whole life mean that taste of life can meet also sweet, salty, bitter and sour.

Taste: Delicious soup for whom that like kind of bitter vegetables.

វិធីធ្វើ
  1. ម្រះ កាត់​កង់​ៗ ឆ្កឹះ​យក​គ្រាប់​ចេញ រួច​លាង​ទឹក​ឱ្យ​ស្អាត (ប្រសិន​បើ​ខ្លាច​ល្វីង​ពេក ស្រុះ​ទឹក​ក្តៅ​សិន​ក៏​បាន)។
  2. យក​មី​សួរ​ទៅ​ត្រាំ​ទឹក​ឱ្យ​រីក កាត់​ឱ្យ​ខ្លី​ៗ សាច់​ជ្រូក​ចិញ្ច្រាំ​ឱ្យ​ល្អិត រួច​យក​គ្រឿង​ផ្សំ អំបិល ស្ករ ប៊ីចេង ម្រេច មក​លាយ​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​នេះ បន្ទាប់​មក​យក​មីសួរ​ដែល​កាត់​រួច​នោះ មក​ច្របល់​ជាមួយ​សាច់​ជ្រូក រួច​យក​ម្រះ​មក​ញាត់​សាច់​ជ្រូក​ដែល​បាន​លាយ​រួច​នេះ ញាត់​រួច​ហើយ ទុក​មួយ​អន្លើ​សិន ស្លឹក​ខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឱ្យ​ពុះ បង់​អំបិល ប៊ីចេង ស្ករ​បន្តិច ចូល​ទៅ​ក្នុង​ទឹក​សម្ល បន្ទាប់​មក​ទើប​បង់​ម្រះ​ចូល រំងាស់​ឱ្យ​ផុយ​ម្រះ​បន្តិច ទើប​ភ្លក់​មើល​ឱ្យ​ល្មម​ឆ្ងាញ់ រួច​ដួស​ដាក់​ចាន​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment