Succotash

Succotash - សម្លចាប់ឆាយ
Succotash
សម្លចាប់ឆាយ
INGREDIENT
- Pork Rib or Pork Leg
- Chinese Cabbage
- Cabbage
- Kale
- Carrot
- Potato
- Radish
- Spring onion, Cilantro
- Chopstick Cabbage
- Dry pig skin and Dry black mouse mushroom
- Salt, sugar, seasoning, fish sauce, and garlic

គ្រឿងផ្សំ
ឆ្អឹង​ជំនី ឬ ជើង​ជ្រូក ស្បែក​ជ្រូក​បំពង ផ្សិត​ត្រចៀក​កណ្តុរ ឆៃ​ថាវ ការ៉ុត ស្ពៃ​ក្តោប ស្ពៃ​បូគោ ដំឡូង​បារាំង ខាត់​ណា ស្លឹក​ខ្ទឹម ជី​វ៉ាន់ស៊ុយ អំបិល ស្ករ ប៊ីចេង ទឹក​ត្រី។

DIRECTION
  1. Wash them clean cut the pork rib or pork leg into small each. Remove all of vegetables wash them clean and cut them into section 3cm long and separate leaf and stem of kale because leaf easy to lender, and spring onion, cilantro cut it into section tiny, garlic cut it into tiny.
  2. Put a pot with cooking oil and garlic until good sell then remove the pork rib or pork leg into a pot with dry pig skin and dry black mouse mushroom stir it 2 or 3 times and then put carrot, radish, potato and stem of kale together, stir it again and put little water to boil until pork and vegetables tender (First boiling put little water), boiled for 20 minutes and then put a lot of water and boiled it again. Test it tasty enough. Put Chinese cabbage, cabbage and leaf of kale, heat 1 more minutes, after it boils again. Sprinkle the spring onion and cilantro. Pour out into a soup bowl and serve.
Features: The soup is beautifully green and red with carrot.
Taste: Delicious Succotash.

វិធីធ្វើ
  1. ឆ្អឹង​ជំនី ឬ ជើង​ជ្រូក លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា​ដុំ​ធំ​បន្តិច ស្បែក​ជ្រូក​បំពង និង​ផ្សិត ត្រចៀក​កណ្តុរ ដាក់​ត្រាំ​ទឹក​ឱ្យ​រីក រួច​កាត់​ឱ្យ​ខ្លី​ៗ ការ៉ុត ឆៃ​ថាវ ដំឡូង​បារាំង ចិត​សំបក​ចេញ​លាង​ទឹក​ឱ្យ​ស្អាត រួច​កាត់​ជា​ដុំ​ៗ ស្ពៃ​ក្តោប និង ស្ពៃ​បូគោ កាត់​វា​ឱ្យ​ខ្លី​ៗ​ល្មម ខាត់ណា​សក​វា​ឱ្យ​ស្អាត កាត់​គល់​ដាក់​ផ្សេង ស្លឹក​ដាក់​ផ្សេង។ ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត​ល្មម ខ្ទឹម​ស​ចិញ្រ្ចាំ​ឱ្យ​ល្អិត។
  2. ដាក់​ឆ្នាំង​ដាំ​ឱ្យ​ក្តៅ ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រួច​លីង​ឱ្យ​ឈ្ងុយ​បន្តិច ទើប​ចាក់​ទឹក​ត្រី​ចូល រួច​ដាក់​ឆ្អឹង​ជ្រូក​ចូល ដាក់​អំបិល ស្ករ ប៊ីចេង កូរ​ឱ្យ​សព្វ ចាក់​ទឹក​បន្តិច ប្រហែល ៥ នាទី ទើប​ដាក់​ស្បែក​ជ្រូក និង​ផ្សិត​ត្រចៀក​កណ្តុរ និង បន្លែ​ដើម​ខាត់ណា ការ៉ុត ឆៃថាវ និង ដំឡូង​បារាំង​ចូល​ជា​មួយ​គ្នា​តែ​ម្តង រំងាស់​ឱ្យ​ឆ្អឹង និង បន្លែ​នោះ​ផុយ​បន្តិច (រំងាស់​ដំបូង​ចាក់​ទឹក​បន្តិច​ម្តង​ៗ) ប្រហែល ២០ នាទី ទើប​ចាក់​ទឹក​ឱ្យ​ច្រើន​តែ​ម្តង។ ហើយ​រំងាស់​វា​ឱ្យ​ពុះ​ម្តង​ទៀត ភ្លក់​មើល​ឱ្យ​ល្មម ទើប​ដាក់​ស្ពៃ​បូគោ ស្ពៃ​ក្តោប និង​ស្លឹក​ខាត់​ណា​ចូល​មួយ​ពុះ រួច​ដួស​ដាក់​ចាន រោយ​ស្លឹក​ខ្ទឹម និង​ជី​វ៉ាន់ស៊ុយ​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment