Plea Beefs (Raw Meat)
![]() |
Plea Beefs (Raw Meat) |
ភ្លាសាច់គោ |
INGREDIENT
- Beef (Tender of meat)
- Long white bean
- Tomato, Carrot, Onion, Lemon, Bell pepper
- Mint, any kind of mint, Digestion
- Ginger (Romdeng), Citronella
- Peanut
- Fish paste (paste of fermented fish)
- Garlic, Fish sauce, Salt, Seasoning
គ្រឿងផ្សំ
សាច់គោ (សាច់ផុយ) សណ្តែកគួរ ប៉េងប៉ោះ ការ៉ុត ខ្ទឹមបារាំង ជីនាងវង ជីអង្កាម ឬជីរណា ក្រូចឆ្មា គល់ស្លឹកគ្រៃ រំដេង ម្ទេសប្លោក សណ្តែកដី ប្រហុកសាច់ ខ្ទឹមស ទឹកត្រី អំបិល ស្ករស ប៊ីចេង។
DIRECTION
- Wash them clean cut the beefs into slices then slice lemon press it take water of lemon to mixed with beefs keep about 5 minutes then wring out the beefs take it in other bowl. Citronella and bell pepper cut into slices, long white bean cut and pound it, onion, tomato and carrot, cut it into slices or cut it as a flower as you like and then take it to put into bowl of beefs. To pestle the garlic and ginger (romdeng) into tiny pieces and take out, put into the bowl of lemon water that gets from press beefs.
- Put the pan on the cooker then put the lemon water that mixed already, fish paste and boil it, stir until destroy of fish paste. Then put the beefs, when put the beefs please put out fire of cooker because this food has not been cooked enough and then pour fish sauce, put a little salt and seasoning stir a whole of pan and the last step taste as you like and sprinkle the many kind of mint and digestion.
Features: The food is beautifully green and red
Taste: Slightly hot and Sweet and sour
វិធីធ្វើ
- សាច់គោហាន់បន្ទះស្តើងៗ រួចយកក្រូចឆ្មាមកចិតច្របាច់យកទឹកមកដាក់ពីលើសាច់គោ ច្របល់ឱ្យសព្វទុក ៥ នាទី ទើបច្របាច់ពូតរួចទើបយកសាច់គោនោះទុកចានមួយផ្សេង។ គល់ស្លឹកគ្រៃ ម្ទេសប្លោកហាន់ជាបន្ទះស្តើងៗ សណ្តែកគួរកាត់ខ្លីៗដំឱ្យបែក ប៉េងប៉ោះ ការ៉ុតហាន់ជាបន្ទះៗ ឬចិតជាផ្កាតាមការនិយមចូលចិត្ត ខ្ទឹមបារាំងហាន់ជាសរសៃៗ រួចយកទៅដាក់ក្នុងចានសាច់គោ។ ខ្ទឹមស រំដេងត្រូវបុកឱ្យម៉ដ្ឋ រួចដួសដាក់មកក្នុងចានក្រូចឆ្មាដែលសល់ពីពូតសាច់គោ។
- ដាក់ឆ្នាំងខ្ទះរួចទុកឱ្យក្តៅហុយៗ ទើបចាក់ទឹកក្រូចឆ្មាចូល ដាក់ប្រហុកបន្តិចទុកឱ្យពុះ កូរឱ្យរលាយសាច់ប្រហុកទើបយកសាច់គោមកចាក់ចូល (កុំឱ្យឆ្អិនពេក) ហើយច្រូចទឹកត្រីបន្តិច ថែមអំបិល ប៊ីចេង ស្ករសរួចកូរឱ្យសព្វ ភ្លក់មើលឱ្យល្មមទើបយកមកលាយជាមួយបន្លែដែលបានចិតរួចនោះ រួចបេះស្លឹកជីរោយពីលើជាការស្រេច៕
...................................
Reference :
- Writer & Cooker : Penh Sothavy
Labels:
Dry Food,
Khmer Food
Subscribe to:
Post Comments (Atom)
No comments:
Post a Comment