Priest Fried Rice (Bay Chha Bous)

Priest Fried Rice (Bay Chha Bous) - បាយឆាបួស
Priest Fried Rice
បាយឆាបួស
INGREDIENT
- Cooked rice, or leftover rice
- Salt (If you have salt in noodle pack is more better)
- Seasoning
- White sugar
- Fish sauce
- Soya bean sauce
- Garlic
- Cooking oil
- Powder black pepper
- Spring onion

គ្រឿងផ្សំ
បាយក្តៅ (ដាំ​ឱ្យ​ស្រួយ​បន្តិច) ឬ​បាយកក អំបិល (បើ​មាន​អំបិល​មី​កាន់​តែ​ប្រសើរ) ប៊ីចេង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស ប្រេងឆា ម្រេចម៉ដ្ឋ ស្លឹកខ្ទឹម។

DIRECTION
  1. Mixed salt with water in a small bowl add seasoning and white sugar then mixed it with cooked rice or leftover rice. This method is better for leftover rice; it can help rice leftover rice doesn’t crisp too much.
  2. Chopped the garlic until fine, put the fried pan on cooker with cooking oil add garlic heat until good smell add a bit fish sauce then put the rice in, after put rice shovel it again and again add Soya bean sauce and salt in noodle pack for have more better smell. Put powder black pepper shovel it until mixture taste until this fried rice tasty enough and sprinkle spring onion and serve.
Thereafter, if you have leftover rice don’t through away because you can take it to make by a simple method, you can make one plate of fried rice that is very delicious.

Although it is haven’t meat, but the taste is not weak. If you want to know about the taste of this fried rice you can cooked by yourself and taste it, you will know whether it is very delicious.

This is very easy to cooked, save time, don’t waste your rice and can be well fed and don’t make you fat also.

វិធីធ្វើ
  1. លាយ​ទឹក​អំបិល​មួយ​កូន​ចាន ដាក់​ប៊ីចេង និង​ស្ករស​បន្តិច​ចូល​ទៅ​ក្នុង​ទឹក​អំបិល រួច​កូរ​វា​ឱ្យ​រលាយ​អស់ យក​ទឹក​អំបិល​នោះ​មក​ច្របាច់​ជាមួយ​បាយ​ឱ្យ​សព្វ ធ្វើ​ដូច​នេះ​ទើប​វា​ប្រៃ​សព្វ ម្យ៉ាង​ទៀត​វា​ជា​ការ​ប្រសើរ​ចំពោះ​បាយកក វា​អាច​ជួយ​កុំ​ឱ្យ​បាយកក​នោះ​វា​ស្រួយ​ពេក។
  2. យក​ខ្ទឹមស​មក​ចិញ្ច្រាំ​ឱ្យ​ល្អិត រួច​ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន ចាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល ពេល​ដែល​ខ្ទឹម​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច បន្ទាប់​មក​ទើប​ចាក់​បាយ​ចូល ឆា​ចូក​ត្រឡប់​ចុះ​ឡើង​ឱ្យ​សព្វ ចាក់​ទឹក​ស៊ីអ៊ីវ រោយ​អំបិលមី​ពី​លើ​ដើម្បី​ឱ្យ​វា​មាន​ក្លិន​កាន់​តែ​ឈ្ងុយ ដាក់​ម្រេច​ចូល​បន្តិច រួច​ឆា​ចូល​គ្នា​ឱ្យ​ទាល់​តែ​សព្វ ភ្លក់​មើល​ឱ្យ​ល្មម រួច​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច។
ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រសិន​បើ​អ្នក​បរិភោគ​បាយ​មិន​អស់ ហើយ​វា​ក្លាយ​ជា​បាយកក សូម​អ្នក​កុំ​ចាក់​វា​ចោល ព្រោះ​ថា អ្នក​អាច​យក​វា​មក​ច្នៃ​តាម​វិធី​សាមញ្ញ​នេះ អ្នក​អាច​បាន​បាយឆា​មួយ​ចាន​យ៉ាង​ឆ្ងាញ់​ពិសារ។

ថ្វី​ត្បិត​តែ​វា​គ្មាន​សាច់​ក៏​ពិត​មែន ប៉ុន្តែ​រសជាតិ​វា​ក៏​មិន​អន់​ប៉ុន្មាន​ដែរ។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​រសជាតិ​របស់​វា អ្នក​អាច​សាកល្បង​ចំអិន​វា​ដោយ​ខ្លួន​ឯង ហើយ​បរិភោគ​មើល! តើ​វា​មាន​រសជាតិ​យ៉ាង​ម៉េច​ដែរ?

ងាយស្រួល​ធ្វើ ចំណេញ​ពេល ហើយ​មិន​ខ្ជះខ្ជាយ​អង្ករ​ទៀត​ផង ឆ្អែត​ដូច​គ្នា ហើយ​មិន​ធ្វើ​ឱ្យ​ធាត់​ផង​ព្រោះ​វា​គ្មាន​ជាតិ​សាច់៕

..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment