Sour Soup Catfish with Grilled Kroeung (Samlor Krak Trei Andeng)

Sour Soup Catfish with Grilled Kroeung (Samlor Krak Trei Andeng) - សម្លគ្រាក់ត្រីអណ្តែង
Sour Soup Catfish with Grilled Kroeung
សម្លគ្រាក់ត្រីអណ្តែង
INGREDIENT
- Catfish
- Lemon grass stalk
- Galangal
- Small sour orange leaves
- Red chili
- Garlic
- Ripe tamarind
- Paste of fermented fish or prahok
- Salt, Palm sugar, seasoning
- Fish sauce

គ្រឿងផ្សំ
ត្រីអណ្តែង គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេសក្រហម ខ្ទឹមស អពិលទុំ ប្រហុក អំបិល ប៊ីចេង ស្ករត្នោត ទឹកត្រី។

DIRECTION
  1. Remove catfish and wash them clean, when clean put a pinch of each salt and clean again. And then cut into slice.
  2. Remove lemon grass stalk, galangal, small sour orange leaves, red chilies and garlic to grilled them until have a good smell, but careful it was burned. For galangal, lemon grass stalk and garlic after grilled, you pound it until fine and set aside.
  3. Paste of fermented fish chopped it until fine. For ripe tamarind put it in small bowl add warm water crush it and set aside.
  4. Put the pot with cooking oil when heat put paste of fermented fish stir it until good smell add galangal, small sour orange leaves, red chilies and garlic mixture, stir until all kroeung have good smell add fish sauce and little water simmer about 10 minutes. Then add more water, but not too much (If you don’t want to eat with vegetables you should put a medium water). Lastly, add salt, palm sugar, seasoning and put the water of ripe tamarind and boiled until bubble and taste until tasty enough and serve.
If you want to eat this food with vegetables you can eat by a new one way. You can take out and put it in fire pot (Chhnang Phloeung) while eating you put vegetables live you have suki soup. (Vegetables that available for this soup is water grass (water convolvulus).

For the same method of cooking this soup you can use chickens or ducks is more delicious than fish.

វិធីធ្វើ
  1. ត្រីអណ្តែង​ធ្វើ​កោស​ឱ្យ​ស្អាត​រំអិល ពេល​លាង​ទឹក​ច្របាច់​អំបិល​វា រួច​លាង​ទឹក​ឱ្យ​ស្អាត​កាត់​ជា​កង់​ៗ។
  2. គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេសក្រហម ខ្ទឹមស​យក​ទៅ​ដុត​រហូត​ទាល់​តែ​មាន​ក្លិន​ឈ្ងុយ ប៉ុន្តែ​ប្រយ័ត្ន​កុំ​ឱ្យ​ខ្លោច។ ចំពោះ​រំដេង គល់ស្លឹកគ្រៃ និង​ខ្ទឹមស បន្ទាប់​ពី​ដុត​រួច​យក​វា​ទៅ​ដំ​ឱ្យ​បែក​ទុក​មួយ​ឡែក។
  3. ប្រហុក​ចិញ្ច្រាំ​ឱ្យ​ទាល់​តែ​ល្អិត​កុំ​ឱ្យ​មាន​ឆ្អឹង (យក​ល្អ​គួរ​ប្រើ​ប្រហុក​សាច់​ជា​ការ​ប្រសើ) ចំណែក​ឯ​អំពិល​ទុំ​ដាក់​ទឹក​ក្តៅ​មួយ​កូន​ចាន​ជ្រុំ​វា​ឱ្យ​រីក។
  4. ដាក់​ឆ្នាំង​នៅ​លើ​ចង្រ្កាន​ចាក់​ប្រេងឆា​បន្តិច​ចូល ពេល​ប្រេងឆា​ឡើង​ក្តៅ​ដាក់​ប្រហុក​ចិញ្ច្រាំ​ចូល​កូរ​រហូត​មាន​ក្លិន​ឈ្ងុយ ទើប​ដាក់​គល់​ស្លឹកគ្រៃ រំដេង ខ្ទឹមស ស្លឹក​ក្រូចសើច ម្ទេស​ក្រហម ដែល​ដុត​ចូល​កូរ​ឱ្យ​សព្វ កូរ​ឱ្យ​ទាល់​តែ​គ្រឿង​ទាំង​អស់​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល រួច​ដាក់​ទឹក​បន្តិច បន្ទាប់​មក​ទើប​បង់​ត្រី​ចូល រំងាស់(ទឹកផិៗ) ប្រហែល 10 នាទី បន្ទាប់​មក​ទើប​ចាក់​ទឹក​ថែម​ឱ្យ​ច្រើន​បន្តិច ប៉ុន្តែ​កុំ​ឱ្យ​ច្រើន​ពេក (ប្រសិន​បើ​អ្នក​មិន​ចង់​បរិភោគ​ដោយ​មាន​បន្លែ​ទេ​នោះ អ្នក​ដាក់​ទឹក​ល្មម​បាន​ហើយ) រួច​បង់​អំបិល ស្ករ ប៊ីចេង រួច​ចាក់​ទឹក​អំពិល​ទុំ​ចូល ទុក​ឱ្យ​សម្ល​ពុះ ទើប​ភ្លក់​មើល​ឱ្យ​ល្មម​ជា​ការ​ស្រេច។
ប្រសិន​បើ​អ្នក​ចង់​បរិភោគ​ម្ហូប​នេះ​ជាមួយ​បន្លែ អ្នក​អាច​បរិភោគ​បាន​មួយ​របៀប​ទៀត អ្នក​អាច​ដួស​សម្ល​នេះ​ដាក់​ក្នុង​ឆ្នាំង​ភ្លើង រួច​បរិភោគ​បណ្តើរ​បង់​បន្លែ​បណ្តើរ ធ្វើ​ដូច​របៀប​អ្នក​បរិភោគ​ស៊ុប (បន្លែ​ដែល​អាច​យក​មក​បរិភោគ​ជាមួយ​សម្ល​នេះ​គឺ បន្លែ​ត្រកួន ពេល​អ្នក​បង់​វា​ចូល​ក្នុង​ឆ្នាំង​ភ្លើង ត្រកួន​ឡើង​ទន់​ល្មឿយ​គួរ​ឱ្យ​ចង់​បរិភោគ​ណាស់)។

ហើយ​របៀប​ដូចគ្នា​នេះ​ដែរ អ្នក​អាច​យក​សាច់មាន់ ឬ​ក៏​សាច់ទា មក​ស្ល​កាន់​តែ​ឆ្ងាញ់​ថែម​ទៀត៕

..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment