Sour Soup Vietnamese (Samla Machou Youn)

Sour Soup Vietnamese (Samla Machou Youn) - សម្លម្ជូរយួន
Sour Soup Vietnamese (Samla Machou Youn)
សម្លម្ជូរយួន
INGREDIENT
- Fresh fish, thick sliced
- Egg use before remove from heat
- Pineapple, sliced thickly
- Lotus root, vertically sliced
- Ripe tomato, sliced as a chunk
- Garlic clove, chopped
- Tamarind juice
- Fish sauce
- Sugar
- Salt
- Seasoning

Lotus roots have a hard fiber exterior which needs to be removed before cooking. The only one way, use knife to cut the tip of shoot and pull its fiber upwards similar to make like this around the shoot until use up.

គ្រឿងផ្សំ
ត្រីស្រស់ ពងទា ម្នាស់ ក្រអៅឈូក ប៉េងប៉ោះ ខ្ទឹមស អំពិលទុំ ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ជីរណា ម្អម ម្រះព្រៅ។

ដោយសារ​តែ​ក្រអៅឈូក​មាន​ជាតិ​សរសៃ​ច្រើន ក្រោយ​ពី​ប្រើ​កូន​កាំបិត​សក​សំបក​វា​រួច​ហើយ អ្នក​ត្រូវ​ប្រើ​ចង្កឹះ ដើម្បី​ត្បារ​វា​យក​សរសៃ​ចេញ អ្នក​គ្រាន់​តែ​យក​ចង្កឹះ​កូរ​ជុំវិញ​ទង​ក្រអៅឈូក ធ្វើ​ដូច​នេះ​រហូត​ទាល់​តែ​ក្រអៅឈូក​អស់​សរសៃ។

DIRECTION
  1. Cut lotus roots into 5 cm pieces and slice vertically then soak in water. Using wooden chopstick and screw the roots so that tougher fiber is caught the chopstick and can be shaken off. Set it to once place.
  2. Fry the thick slice of fish until golden and set aside, while the water is boiling pot over the heat, when bubble add lotus roots first and keep for about 3 minutes, meanwhile spoon the boiling water and pour over the tamarind in a small bowl then stick and soak, reserve the stock and discard the hard part.
  3. Next follow pineapple and tomato when the color of tomato turns seal add the fried-slice fish and tamarind juice, season with fish sauce, salt, sugar, and M’sow soup. Remove from heat.
  4. Brown chopped garlic and immediately add into the pot-soup, garnish with m’am leaves, basil and saw mint.
For fish in this soup, some families take it to fry before cooking, the other not, according to their favorite.

Features: This food is beautifully yellow and red of pineapple and ripe tomato and chilies.

Taste: Delicious food with sour and sweet taste.

វិធីធ្វើ
  1. ក្រអៅឈូក​កាត់​ប្រវែង 5cm ហើយ​ពុះ​ច្រៀក​ជា​ពីរ ដាក់​វា​ត្រាំ​ក្នុង​ទឹក ប្រើ​ចង្កឹះ​ដើម្បី​ត្បារ​វា​យក​សរសៃ​ចេញ។
  2. យក​ត្រី​ស្រស់​នោះ​ទៅ​ចៀន​ឱ្យ​ក្រៀម​បន្តិច ដាំ​ទឹក​ឱ្យ​ពុះ ពេល​ទឹក​កំពុង​ពុះ បង់​ក្រអៅឈូក​មុន​គេ ទុក​ប្រហែល 3 នាទី បន្ទាប់​មក​ដួស​ទឹក​សម្ល​កំពុង​ពុះ​មក​ដាក់​ក្នុង​កូន​ចាន​ជ្រុំ​អំពិល​ទុំ​យក​តែ​ទឹក​វា​ទុក​មួយ​ឡែក។
  3. ជំហាន​បន្ទាប់​ត្រូវ​បង់​ម្នាស់ និង​ប៉េងប៉ោះ​ចូល នៅ​ពេល​ដែល​ម្នាស់ និង​ប៉េងប៉ោះ​ឆ្អិន​ល្មម បង់​ត្រី​ដែល​បាន​ចៀន​រួច​នោះ​ចូល។ បន្ទាប់​មក​ចាក់​ទឹក​អំពិល​ចូល បង់​អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប រួច​គោះ​ពងទា​ដាក់​ចូល ភ្លក់​មើល​ឱ្យ​ល្មម លើក​ចុះ​ពី​លើ​ចង្រ្កាន។
  4. ជំហាន​ចុងក្រោយ ចិញ្រ្ចាំ​ខ្ទឹមស​ហើយ​យក​វា​ទៅ​បំពង​ឱ្យ​ឡើង​ក្រហម ចាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​សម្ល រួច​បង់​ម្អម ម្រះព្រៅ និង​ជីរណា​ជា​ការ​ស្រេច។
ចំពោះ​សម្ល​នេះ ត្រី​អ្នក​អាច​យក​ទៅ​ចៀន​មុន​នឹង​យក​វា​ទៅ​ស្ល ឬ​ក៏​យក​ទៅ​ស្ល​តែ​ម្តង​ក៏​បាន អាស្រ័យ​លើ​ចំណង់ចំណូល​ចិត្ត​របស់​អ្នក ប៉ុន្តែ​ប្រសិន​បើ​អ្នក​យក​វា​ទៅ​ចៀន​មុន​នឹង​យក​ទៅ​ស្ល វា​អាច​ជួយ​កាត់​បន្ថយ​កុំ​ឱ្យ​ត្រី​មាន​ក្លិន​ឆ្អាប៕

..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment