Fried Bean Sprout With Tofu

Fried Bean Sprout With Tofu - ឆាសណ្តែកបណ្តុះជាមួយតៅគួរ
Fried Bean Sprout With Tofu
ឆាសណ្តែកបណ្តុះជាមួយតៅគួរ
INGREDIENT
- Tofu (Toa Kour)
- Pork      300g
- Bean Sprout     500g
- Celery Leaf     100g
- Spring Onion     10g
- Oyster Flavor Sauce     2 spoons
- Fish Sauce     2 spoons
- Salt     5g
- Seasoning     5g
- Sugar     10g
- Garlic     6g
- Pepper-powder     1g

គ្រឿងផ្សំ
  • តៅគួរ     ២ ដុំ
  • សាច់ជ្រូ     ៣ ខាំ
  • សណ្តែកបណ្តុះ     ១/២ គ.ក្រ
  • ស្លឹក ឬផ្កាគួឆាយ     ១ ខាំ
  • ស្លឹកខ្ទឹម     ១ ដើម
  • ប្រេងខ្យង     ២ ស្លាបព្រា
  • ទឹកត្រី     ២ ស្លាបព្រា
  • អំបិល     ១/២ ស្លាបព្រា
  • ប៊ីចេង     ១/២ ស្លាបព្រា
  • ស្ករស     ១ ស្លាបព្រា
  • ខ្ទឹមស

DIRECTION
  1. Pork washes it clean then cut it into small pieces. Tofu (Toa Kour) cut into small each and put it in the fried pan that have hot oil. Bean Sprout and Celery Leaf wash them clean. All ingredient mixed it in small bowl.
  2. Put the fried pan with oil on the cooker when it hot, put garlic into until have nice smile put pork, then ingredient that mixed already. Start to fry it for a few minutes put the bean sprout and celery leaf heat 1 more minute. Sprinkle on the pepper powder and Spring Onion. Put out into a plate and serve.
An easy (and quick) recipe to try, learning how to cook bean sprout fried is a great way to add some variety to your diet without a lot of work.

វីធីធ្វើ
  1. សាច់​ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត​រួច​ហាន់​ ជា​ចំណិត​ស្តើង​ៗ តៅ​គួរ​កាត់​ជា​ដុំ​ៗ​ប៉ុន​មេ​ដៃ​យក​ទៅ​បំពង​ឱ្យ​ក្រហម សណ្តែក​បណ្តុះ និង​ស្លឹក​គួ​ឆាយ​យក​លាង​ទឹក​ឱ្យ​ស្អាត​រួច​ហាន់​ប្រវែង​មួយ​ថ្នាំង​ដៃ​យក​ លាយ​ជា​មួយ​សណ្តែក​បណ្តុះ ខ្ទឹម​ស​ត្រូវ​ចិញ្ជ្រាំ​ឱ្យ​ល្អិត ចំណែក​គ្រឿង​ផ្សំ​ទាំង​អស់​ត្រូវ​លាយ​ចូល​គ្នា​ដាក់​ក្នុង​កូន​ចាន​ទុក។
  2. ដាក់​ខ្ទះ​លើ​ចង្រ្កាន​រង់​ចាំ​វា​ក្តៅ​ បន្តិច​រួច​ចាក់​ខ្លាញ់ និង​ខ្ទឹម​ស​ចូល បំពង​វា​ឱ្យ​ឈ្ងុយ​ទើប​ចាក់​សាច់​ជ្រូក​ចូល រួច​ចាក់​គ្រឿង​​ដែល​លាយ​រួច​ចូល បន្ទាប់​មក​ដាក់​តៅ​គួរ​ចូល​ហើយ​ឆា​វា ២, ៣ ត្រឡប់ ទើប​ចាក់​សណ្តែក​បណ្តុះ​ចូល ឆា​វា​ឱ្យ​សព្វ (កុំ​ឱ្យ​សណ្តែក​ឆ្អិន​ពេក) រួច​ដួស​ដាក់​ចាន និង​រោយ​ខ្ទឹម​ស​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy

No comments:

Post a Comment