Cambodian Noodle with Samlor Nam Ya (Vermicelli)

Cambodian Noodle with Samlor Nam Ya (Vermicelli) - នំបញ្ចុកសម្លណាំយ៉ា
Cambodian Noodle with Samlor Nam Ya
នំបញ្ចុកសម្លណាំយ៉ា
INGREDIENT
- Fish (Ros or fish similar to pike)
- Dry pepper
- Galangal (Romdeng),
- Garlic and Garlic red
- Skin small sour orange or Small sour orange leaf,
- Citronella
- Ripe coconut
- Salt, fish sauce, sugar, shrimp paste, seasoning.
- Cucumber, bean sprout, long white bean, and mint
- Cambodian Noodle
- Thin lard or thin oil

គ្រឿងផ្សំ
ត្រីរ៉ស់ ឬឆ្តោ ម្ទេសឆ្អើរ រំដេង ខ្ទឹមស ខ្ទឹមក្រហម សំបកក្រូចសើច គល់ស្លឹកគ្រៃ ដូងទុំ អំបិល ទឹកត្រី ស្ករ កាពិ ម្សៅស៊ុប ត្រសក់ សណ្តែកបណ្តុះ សណ្តែកគួ ជីនាងវង នំបញ្ចុក ខ្លាញ់រាវ ឬប្រេង។

DIRECTION
  1. To clean fish cut it a long slices and boiled then take bone cleaned.
  2. Take dry pepper grain out and soak it in the water and chop it until fine and then pound it with citronella, galangal, skin of small sour orange, garlic, garlic red, shrimp paste and meat of fish together until smooth and finely ground.
  3. Keep the first coconut cream a haft and take the first coconut cream a haft to cook for a long time and then remove the ingredient and fish and mixed and pound already to put with coconut cream stir it together then put fish sauce, salt, sugar, seasoning, and put the last coconut cream boiled it until boiling. To taste it if tasty enough remove the first coconut cream a haft that keep before put in it and stir together it is already.
  4. Cucumber cut it thin slices, bean sprout wash it clean then dip it in boiling water or no need to dip as you like, mint wash it clean and pick it and then mixed all vegetables together, but long white bean when you eat you can cut it a long slices and serves.
* We can put it in an oval plate or put it in a circle plate as you like.

Features:This is food is very interest for Cambodian people. The food is beautifully red of dry pepper.
Taste:Delicious soup (Smalor Nam Ya)

វិធីធ្វើ
  1. ត្រីរ៉ស់​សក​ស្រការ រួច​លាង​ទឹក​ឱ្យ​ស្អាត កាត់​កង់​ៗ​ស្ងោរ​ឱ្យ​ឆ្អិន ស្រង់​ទុក​ឱ្យ​ត្រជាក់ បេះ​យក​ឆ្អឹង​ចេញ។
  2. ម្ទេសឆ្អើរ ឆ្កឹះ​គ្រាប់​ចេញ​ត្រាំ​ទឹក​ឱ្យ​រីក ចិញ្ច្រាំ​បុក​លាយ​ជាមួយ​គល់​ស្លឹកគ្រៃ រំដេង រមៀត សំបក​ក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម កាពិ និង​សាច់ត្រី​ឱ្យ​ល្អិត។
  3. យក​ក្បាល​ខ្ទិះ ទុក​ពាក់​កណ្តាល ហើយ​ពាក់​កណ្តាល​ទៀត​យក​ទៅ​រំងាស់​ឱ្យ​ឡើង​ប្រេង យក​គ្រឿង និង​ត្រី​ដែល​បុក​នោះ​មក​ដាក់​កូរ​ឱ្យ​សព្វ ចាក់​ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទើប​ចាក់​ខ្ទិះ​ចុង​ចូល​ដាំ​ឱ្យ​ពុះ ភ្លក់​មើល​តាម​ចូល​ចិត្ត ទើប​ចាក់​ក្បាលខ្ទិះ​ដែល​ទុក​ពាក់​កណ្តាល​នោះ​ចូល​កូរ​ឱ្យ​សព្វ​ជា​ការ​ស្រេច។
  4. ត្រសក់​ហាន់​សាប់​ស្តើង​ៗ សណ្តែក​បណ្តុះ​លាង​ទឹក​ឱ្យ​ស្អាត ស្រុះ​ទឹក​ក្តៅ​ក៏​បាន មិន​ស្រុះ​ក៏​បាន​តាម​ចូល​ចិត្ត ជី​នាងវង​បេះ​ជា​សន្លឹក រួច​យក​បន្លែ​ទាំង​អស់​នេះ​ច្របល់​ចូល​គ្នា ឯ​សណ្តែក​គួ ចាំ​បេះ​ជា​កង់​ៗ​ដាក់​ពេល​បរិភោគ​តែ​ម្តង៕
* របៀប​រៀប​ដាក់​ចាន​តាម​ចូល​ចិត្ត អាច​រៀប​ដាក់​ចាន​មូល ឬ​ចាន​ពង​ក្រពើ​ក៏​បាន។

..............................
Reference :
  • Writer & Cooker : Pehn Sothavy

No comments:

Post a Comment