Fried Eggplant With Pork Lard (Chha Trorb)

Fried Eggplant with Pork Lard (Chha Trorb) - ឆាត្រប់ជាមួយសាច់ជ្រូក
Fried Eggplant With Pork Lard (Chha Trorb)
ឆាត្រប់ជាមួយសាច់ជ្រូក
INGREDIENT
- Pork (Lard)
- Eggplant
- Garlic
- Salt
- Powder black pepper
- Sugar
- Seasoning
- Fish sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់ជ្រូក (សាច់ជ្រូកបីជាន់) ត្រប់វែង ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork lard and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. Eggplant burn it until cooked and take its skin out then use knife cut it along then cut in the middle of it. It can fried it without burn also, just take its skin out and cut it into thinly slice along. Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put pork lard with salt, seasoning, sugar and fried until pork lard cooked add eggplant together with powder black pepper and fried about 3 minutes if eggplant burn, if eggplant not burn must fried more minutes than this fried until eggplant cooked then taste until tasty enough then sprinkle spring onion and serve.
Features: This food is not beautiful, but this food very easy to cook and this vegetable easy to find and easy to grow you can grow it in the yard around your house. Great way to cook Fried Eggplant with pork rib, if you don’t want to spent more time no need to burn eggplant because taste the same, it just have a good smell of eggplant if you burn.

Taste: Delicious food, and very easy to cook don’t spent more time.

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ ឬ​ចិញ្ច្រាំ​ក៏​បាន​តាម​ចូល​ចិត្ត។ ចំណែក​ឯ​ខ្ទឹមស ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. ត្រប់​យក​វា​ទៅ​ដុត​រួច​បក​សំបក​ចេញ យក​កូន​កាំបិត​បក​ឆូត​វា​តាម​បណ្តោយ​ត្រប់ រួច​កាត់​វា​ជា​ពីរ ឬ​មិន​បាច់​ដុត​ក៏​បាន គ្រាន់​តែ​យក​វា​មក​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ជា​សរសៃ​តូច​ៗ។ ស្លឹកខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច​រួច​ចាក់​សាច់ជ្រូក​ចូល ដាក់​អំបិល ប៊ីចេង ស្ករ ឆា​ទាល់​តែ​សាច់ជ្រូក​ឆ្អិន ចាក់​ត្រប់​ចូល ដាក់​ម្រេច​បន្តិច ឆា​ឱ្យ​សព្វ ប្រសិន​បើ​ត្រប់​ដុត ឆា​ប្រហែល 3 នាទី​ជា​ការ​ស្រេច។ ប៉ុន្តែ​ប្រសិន​បើ​ត្រប់​ឆៅ ត្រូវ​ឆា​វា​រហូត​ទាល់​តែ​ត្រប់​ឆ្អិន ហើយ​ទន់​ល្អ ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Boil Cabbage Cans With Radish And Pork Rib (S'Ngao Spey Kampong Chhai Thav Chhaeng Chamni Chruok)

Boil Cabbage Cans With Radish And Pork Rib (Sngao Spey Kampong Chhai Thav Chhaeng Chamni Chruok) - ស្ងោរស្ពៃកំប៉ុងជាមួយឆៃថាវឆ្អឹងជំនីជ្រូក
Boil Cabbage Cans With Radish And Pork Rib
ស្ងោរស្ពៃកំប៉ុងជាមួយឆៃថាវឆ្អឹងជំនីជ្រូក
INGREDIENT
- Pork Rib
- Cabbage Cans
- Radish
- Carrot
- Spring onion
- Salt
- Sugar
- Seasoning
- Fish sauce
- Garlic
- Powder black pepper

គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ស្ពៃកំប៉ុង ឆៃថាវ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork rib and wash it clean cut it into each slice, then mixed it with salt, fish sauce, and sugar, seasoning and powder black pepper set aside.
  2. Cabbage cans cut it into thinly slice then soak it in salt water about 10 minutes because this cabbage is salty, do like this can make it not salty. For radish and carrot take their skin out and wash them clean and cut it into each slice.
  3. Put a pot to boiled water then remove the pork rib into a pot. Boil about 15 minutes during water boiled put Cabbage cans, radish and carrot together. Start to boil until all vegetables cooked and taste until tasty enough. Sprinkle the spring onion. Pour out into a soup bowl and serve.
Features: An easy way to cook and can make better taste, this food is an innovation food that I make it, because most of the women cook Cabbage cans only one kind of it. Don’t have other vegetables with it at all. So taste is different. Food beautiful red and green of Cabbage cans and carrot.

Taste: Delicious food and great taste.

វិធីធ្វើ
  1. ឆ្អឹងជំនីជ្រូក​លាង​ឱ្យ​ស្អាត រួច​កាប់​ជា​ដុំ​ៗ​ធំ​ល្មម យក​វា​ទៅ​លាយ​ជាមួយ​អំបិល ប៊ីចេង ស្ករ ម្រេច ចាក់​ទឹកត្រី​បន្តិច​ច្របល់​ឱ្យ​សព្វ​ទុក​វា​មួយ​ឡែក។
  2. ស្ពៃកំប៉ុង​យក​វា​ទៅ​ហាន់​ឱ្យ​ស្តើង​ៗ​ល្មម រួច​ត្រាំ​ទឹកអំបិល ប្រហែល 10 នាទី ពី​ព្រោះ​ស្ពៃកំប៉ុង​វា​ប្រៃ​ធ្វើ​ដូច​នេះ​វា​នឹង​បាត់​ប្រៃ។ ចំណែក​ឆៃថាវ និង​ការ៉ុត​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត​កាត់​វា​ជា​ដុំ​ៗ​តូច​ល្មម។
  3. យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឱ្យ​ពុះ រួច​បង់​ឆ្អឹងជំនីជ្រូក​ចូល​ស្ងោរ​ប្រហែល 15 នាទី ពេល​ទឹក​សម្ល​កំពុង​ពុះបង់​ស្ពៃកំប៉ុង ឆៃថាវ និង​ការ៉ុត​ចូល​ជាមួយ​គ្នា​តែ​ម្តង ស្ងោរ​រហូត​ទាល់​តែ​បន្លែ​ទាំង​អស់​ឆ្អិន ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Egg Noodles With Oriental Seasoning

Egg Noodles With Oriental Seasoning - មីឆាគ្រឿងផ្សំទិសបូព៌ា
Egg Noodles With Oriental Seasoning
មីឆាគ្រឿងផ្សំទិសបូព៌ា
INGREDIENT
- 4 oz. Medium or Wide Egg Noodles, uncooked
- 1/4 c. water
- 2 tbsp. low-sodium soy sauce
- 1 tsp. vinegar
- 1 tsp. sugar
- 1 tsp. cornstarch
- 1 tbsp. vegetable oil
- 2 scallions, trimmed and thinly sliced
- 1 clove garlic, finely chopped
- 1/2 tsp. dried ginger
- 1/4 lb. snow peas, trimmed

គ្រឿងផ្សំ
  • មីលឿងដុំ ឬ មីកញ្ចប់ 4 ដុំ
  • ទឹក 1/4 C
  • ទឹកស៊ីអ៊ីវ 2 ស្លាបព្រា
  • ទឹកខ្មេះ 1 ស្លាបព្រា
  • ស្ករស 1 ស្លាបព្រា
  • ម៉្សៅមី 1 ស្លាបព្រា
  • ប្រេងបន្លែ 1 ស្លាបព្រា ឬប្រេងឆា
  • ស្លឹកខ្ទឹម 2 ដើម ហាន់ឱ្យល្អិត
  • ខ្ទឹមស 1 កំពឹស ចិញ្រាំឱ្យល្អិត
  • ខ្ញីក្រៀម 1/2
  • សណ្តែកបារាំង កាត់ជាចំណិតៗប្រវែង 1/4
DIRECTION
  1. Prepare egg noodles according to package directions. While egg noodles are cooking, stir the water, soy sauce, vinegar, sugar and cornstarch together in a small bowl until the sugar and cornstarch are dissolved. Set aside. When noodles are done, drain well.
  2. Heat the vegetable oil in a wok or large, deep skillet over high heat. Add the scallions, garlic and ginger and stir until the garlic and ginger are fragrant, about 15 seconds. Add the snow peas and toss just until they begin to change color, about 10 seconds.
  3. Add noodles and toss with the seasoned oil. Stir in the soy sauce mixture and pour all into the wok. Stir well until the sauce is thickened and the noodles are evenly distributed. Transfer immediately to a serving dish. Serve hot.
Note : Serves 4 Person

វិធីធ្វើ
  1. មីក​ញ្ចប់ ឬ មី​ដុំ យក​វា​ទៅ​ស្រុះ​ទឹកក្តៅ ប៉ុន្តែ​កុំ​ឱ្យ​រីក ស្រុះ​គ្រាន់​តែ​ឱ្យ​ទន់​សាច់មី​ប៉ុណ្ណោះ រួច​ទុក​វា​មួយ​ឡែក​ឱ្យ​ស្រស់​ទឹក​ល្អ (ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​នៅ​លើ​កញ្ចប់មី)។ បន្ទាប់​មក​ដាក់​ទឹក​នៅ​ក្នុង​កូន​ចាន​តូច​មួយ លាយ​ជាមួយ​ទឹកស៊ីអ៊ីវ ទឹកខ្មេះ ស្ករស ម៉្សៅមី កូរ​ចូល​គ្នា​ទាល់​តែ​រលាយ​ស្ករស និង​ម៉្សៅមី​អស់​ទុក​មួយ​ឡែក។
  2. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ប្រេងឆា ឬ​ប្រេងបន្លែ​ចូល នៅ​ពេល​ដែល​ប្រេងឆា​ក្តៅ ដាក់​ម៉្សៅមី ខ្វឹមស និង​ខ្ញី​ចូល កូរ​ឱ្យ​ទាល់​តែ​ខ្ទឹម និង​ខ្ញី​មាន​ក្លិន​ឈ្ងុយ ប្រហែល 15 វិនាទី។ បន្ទាប់​មក​ដាក់​សណ្តែកបារាំង​ចូល ឆា​ត្រឡប់​ចុះ​ត្រឡប់​ឡើង គ្រឿង​ទាំង​អស់​នោះ​ចាប់​ផ្តើម​ប្រែ​ពណ៌ ទុក​ប្រហែល 10 វិនាទី។
  3. បន្ទាប់​មក​ដាក់​មី​ចូល ឆា​ត្រឡប់​ចុះ​ត្រឡប់​ឡើង បន្ទាប់​មក​ទៀត​យក​គ្រឿង​ដែល​បាន​លាយ​រួច​ជា​ស្រេច​នោះ​មក​ចាក់​ចូល​ក្នុង​ខ្ទះ ឆា​វា​ឱ្យ​ទាល់​តែ​សព្វ​ចូល​គ្នា ទាំង​ម៉្សៅមី និង​មី។ នៅ​ពេល​ដែល​មី​ឆ្អិន​អ្នក​គួរ​តែ​បរិភោគ​ភ្លាម​ៗ ពីព្រោះ​មី​នេះ​គេ​បរិភោគ​វា​ក្តៅ​ៗ​ទើប​ឆ្ងាញ់៕
សំគាល់ ៖ ម្ហូបនេះសម្រាប់ទទួលទាន ៤ នាក់

Translated in Khmer by Penh Sothavy

..............................
Reference :
  • http://www.chinesefoodrecipes.com/chinese_noodles_recipes/chinese_noodles_recipes.php
Read More »

Fried Cousin Of Gourd With Pork (Chha Nor Noung)

Fried Cousin Of Gourd With Pork (Chha Nor Noung) - ឆាននោងសាច់ជ្រូក
Fried Cousin Of Gourd With Pork
ឆាននោងសាច់ជ្រូក
INGREDIENT
- Pork meat
- Edible plant similar to gourd (Nor Noung)
- Garlic
- Salt
- Powder black pepper
- Sugar
- Seasoning
- Fish sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់ជ្រូក ននោង ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. Nor Noung peel then washes it clean and cut it into a big each slice (because it is easy to tender). Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put pork with salt, seasoning, sugar and fried until pork cooked add Nor Noung together with powder black pepper and fried until cabbage cooked (but not too tender) taste until tasty enough then sprinkle spring onion and serve.

Features: This food is beautiful green of Nor Noung, this food very easy to cook and this vegetable easy to find and easy to grow you can grow it in the yard around your house.

Taste: Delicious food.

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ។ ចំណែក​ឯ​ខ្ទឹមស​ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. ស្ពៃក្តោប​ហាន់​ជា​សរសៃ​វែង​ៗ ត្រាំ​ទឹក​ប្រហែល 10 នាទី​ទើប​លាង​វា​ឱ្យ​ស្អាត​ទុក​ឱ្យ​ស្រស់​ទឹក។ ស្លឹកខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ​ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច​រួច​ចាក់​សាច់ជ្រូក​ចូល ដាក់​អំបិល ប៊ីចេង ស្ករ ឆា​រហូត​សាច់ជ្រូក​ឆ្អិន ចាក់​ននោង​ចូល ដាក់​ម្រេច​បន្តិច ឆា​រហូត​ឆ្អិន​ននោង (កុំ​ឱ្យ​រលួយ​ពេក) ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Fried Mixed Vegetable With Beef (Chha Banle Kroub Mok Sach Chrouk)

Fried Mixed Vegetable With Beef (Chha Banle Kroub Mok Sach Chrouk) - ឆាបន្លែគ្រប់មុខ
Fried Mixed Vegetable With Beef
ឆាបន្លែគ្រប់មុខ
INGREDIENT
- Beef
- Carrot
- Sweet pepper
- Long white bean
- White potato
- Chinese cabbage
- Tomato
- Garlic
- Salt
- Powder black pepper
- Sugar
- Seasoning
- Fish sauce
- Oyster flavor sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់គោ (សាច់ជ្រូក​ក៏​បាន) ការ៉ុត ម្ទេសហាវ៉ៃ​ខៀវ សណ្តែកគួរ ដំឡូងបារាំង ស្ពៃបូកគោ ប៉េងប៉ោះ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងខ្យង ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove beef and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. All kind of vegetables take out of its skin wash it clean and cut it into a long slice and set aside. Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put beef with salt, seasoning, sugar and oyster flavor sauce fried a few minutes add mixed vegetables together with powder black pepper and fried until mixed vegetables cooked (but not too tender) taste until tasty enough then sprinkle spring onion and serve.
Features: This food beautiful green and red of carrot, tomato and white long bean. And an easy (and quick) recipe to try, learning how to cook fried mixed vegetables with beef is a great way to add some variety to your diet without a lot of work.

Taste: It is very delicious food.

វិធីធ្វើ
  1. សាច់គោ​លាង​ឱ្យ​ស្អាត​រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ។ ចំណែក​ឯ​ខ្ទឹមស​ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. យក​បន្លែ​គ្រប់មុខ​ទាំងអស់​ទៅ​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ជា​ចំណិត​ៗ​តូច​ល្មម។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល​រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច រួច​ចាក់​សាច់គោ​ចូល ដាក់​អំបិល ប៊ីចេង ស្ករ និង​ប្រេងខ្យង​បន្តិច ឆា ២-៣ ត្រឡប់ ទើប​ចាក់​បន្លែ​គ្រប់​មុខ​ចូល ដាក់​ម្រេច​បន្តិច ឆា​រហូត​ឆ្អិន​បន្លែ​គ្រប់​មុខ (កុំ​ឱ្យ​រលួយ​ពេក) ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Steam Pumpkin Egg With Coconut Cream (Sang Khia Lapov)

Steam Pumpkin Egg With Coconut Cream (Sang Khia Lapov) - សំខ្យាល្ពៅ
Steam Pumpkin Egg With Coconut Cream
សំខ្យាល្ពៅ
INGREDIENT
- Pumpkin
- Egg
- Ripe Coconut (Coconut cream)
- Sugar
- Salt






គ្រឿងផ្សំ
ល្ពៅ (តូចៗទុំល្មម) ដូងទុំ ស្ករស អំបិល ពងទា។

DIRECTION
  1. To pick out of pumpkin seed and wash it cleans. And shred the coconut meat before extracting the juice from it and then wring it take the original cream keep it in a small bowl and last juice (cream) together.
  2. Take one large bowl then beat egg with sugar (put more sugar because this kind of sweet need sweeten taste and pumpkin also sow) beat the egg about 20 minutes and remove it mix with coconut cream then add a pinch of salt. Then put it into pumpkin set aside.
  3. Put a pot with a little water then put one bowl in the pot and put pumpkin on it. Then try to steam it until the Sang Khia dried out and pumpkin good cooked.
Pour out into a plate because easy to cut it into slice and serve.

Features: This kind of sweet is very easy to find its ingredients and easy to cook. About the Sang Khia can eat with sweet rice also.

Taste: Taste of sweet is sweetening if you eat only Sang Khia, but if you chew together pumpkin with Sang Khia it is very delicious and not sweeten too much.

វិធីធ្វើ
  1. ល្ពៅ​ត្រូវ​ចោះ​ក្បាល ចិត​ឆ្កៀល​យក​គ្រាប់​ចេញ មិន​បាច់​ចិត​សំបក​ចេញ​ទេ រួច​លាង​ទឹក​ឱ្យ​ស្អាត។ ចំណែក​ដូងទុំ​កោស​ពូត​យក​ខ្ទិះ​តែ​ម្តង​ទុក​មួយ​ឡែក។
  2. យក​ចាន​មួយ​មក​គួស​ពងទា​ជាមួយ​ស្ករស (ដាក់​ឱ្យ​ច្រើន​បន្តិច​ព្រោះ​សំខ្យា​ត្រូវ​ធ្វើ​ឱ្យ​ផ្អែម ដោយសារ​សាច់ល្ពៅ​សាប) វាយ​ឱ្យ​ទាល់​តែ​ពងទា​ឡើង​ពពុះ កូរ​ប្រហែល 20 នាទី យក​វា​ទៅ​លាយ​ជាមួយ​ខ្ទិះដូង ដាក់​អំបិល​មួយ​ចឹប ដើម្បី​ឱ្យ​ផ្អែម​មុត។ បន្ទាប់​មក​យក​ល្ពៅ​មក​ច្រក​ទឹក​សំខ្យា​ចូល​ឱ្យ​ពេញ។
  3. យក​ល្ពៅ​ជាមួយ​សំខ្យា​នោះ​ទៅ​ចំហុយ​ក្នុង​ឆ្នាំង​មួយ ដោយ​ដាក់​ចាន​មួយ​កល់​វា រួច​ដាក់​ទឹក​ពី​ក្រោម មើល​ភ្លើង​ឱ្យ​បាន​ល្អ​ប្រយ័ត្ន​ទឹក​ដែល​ដាក់​ចំហុយ​នោះ​រីង​ធ្វើ​ឱ្យ​ខ្លោច​ឆ្នាំង ចំហុយ​រហូត​ទាល់​តែ​ទឹក​សំខ្យា​នោះ​គោក ហើយ​ល្ពៅ​ឆ្អិន​ល្អ​នោះ​ជា​ការ​ស្រេច។
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Fried Wax Gourd With Pork (Chha Tror Lach Sach Chrouk)

Fried Wax Gourd With Pork (Chha Tror Lach Sach Chrouk)
Fried Wax Gourd With Pork
ឆាត្រឡាចសាច់ជ្រូក
INGREDIENT
- Pork meat
- Wax Gourd
- Garlic
- Salt
- Powder black pepper
- Sugar
- Seasoning
- Fish sauce
- Oyster flavor sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់ជ្រូក ត្រឡាច ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងខ្យង ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. Wax gourds take out of its skin wash it clean and cut it into a long slice keep. Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put pork with salt, seasoning, sugar and oyster flavor sauce fried a few minutes add wax gourd together with powder black pepper and fried until wax gourd cooked (but not too tender) taste until tasty enough then sprinkle spring onion and serve.
Features: This food is very good, an easy (and quick) recipe to try, learning how to cook fried wax gourd with pork is a great way to add some variety to your diet without a lot of work.

Taste: Easy way and simple but it is very delicious food.

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ។ ចំណែក​ឯ​ខ្ទឹមស​ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. ត្រឡាច​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត​រួច​ហាន់​ជា​រាង​ទ្រវែង។ ស្លឹកខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត​ហាន់​ឱ្យ​ល្អិត។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល​រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច រួច​ចាក់​សាច់ជ្រូក​ចូល ដាក់​អំបិល ប៊ីចេង ស្ករ និង​ប្រេងខ្យង​បន្តិច ឆា​រហូត​ទាល់​តែ​សាច់​ឆ្អិន ទើប​ចាក់​ស្ពៃក្តោប​ចូល ដាក់​ម្រេច​បន្តិច ឆា​រហូត​ឆ្អិន​ត្រឡាច (កុំ​ឱ្យ​រលួយ​ពេក) ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • - Writer & Cooker : Penh Sothavy
Read More »

Soup Bamboo Shoots With Fresh Fish (Samla Tumpaing)

Soup Bamboo Shoots With Fresh Fish (Samla Tumpaing) - សម្លទំពាំង
Soup Bamboo Shoots With Fresh Fish
សម្លទំពាំង
INGREDIENT
- Fresh fish
- Bacon
- Bamboo shoots
- Chili leaves or Slek Ngoub
- Edible plant similar to gourd (Nor Nourng)
- Uncooked rice
- Salt
- Fish-paste (Prahok)
- Palm sugar
- Fish sauce
- Seasoning

គ្រឿងផ្សំ
ត្រីស្រស់ សាច់ជ្រូកបីជាន់ ទំពាំង ត្រួយម្ទេស ឬ ស្លឹកងប់ ននោង អង្ករខ្សាយ ប្រហុក ទឹកត្រី ស្ករត្នោត ប៊ីចេង។

DIRECTION
  1.  Place bamboo shoots in a large bowl then add a pinch of salt and uncooked rice into it, blend well and let it sit for a while.
  2. Boil water in a pot over the heat when bubble, use hand and lightly squeeze the bamboo shoots to reduce its bitterness then add into the pot, boil for about 6-7 minutes. Next add fish-paste then follow salt, sugar and seasoning.
  3. In a medium bowl, spoon a boiling soup onto the minced bacon and press, so that it is not sticky together.
  4. Remove bacon and chopped it then add minced bacon and fresh fish to soup, when the minced bacon and fish is almost done, add the Nor Nourng and continue to cook for a minute. Finally, add fish sauce and toss in the chili leaves and Slek Ngoub taste until tasty enough, remove from heat and eat with steam rice.
Features: This food is very good and popular for Cambodian people, learning how to cook soup bamboo shoots with fresh fish is a great way to add some variety to your diet without a lot of work. This food should serve when it hot are better than keep it until cool. After remove from heat please serve.

Taste: Very delicious food and eat with steamed rice are more delicious and with fish sauce and chilies in small bowl. Taste of this food is different from other food. So please try to cook this food by yourself.

វិធីធ្វើ
  1. ដាក់​ទំពាំង​ក្នុង​ឆ្នាំង ដាក់​អំបិល​មួយ​ចិប ហើយ​ដាក់​អង្ករ​ចូល ច្របាច់​ចូល​គ្នា​រហូត​ទាល់​តែ​ទន់​ទំពាំង ទុក​មួយ​ឡែក។
  2. ដាក់​ឆ្នាំង​ដាំ​ទឹក​ឱ្យ​ពុះ បន្ទាប់​មក​ពូត​យក​ទឹក​ចេញ​ពី​ទំពាំង ដើម្បី​កុះ​ឱ្យ​ហាង រួច​បង់​វា​ចូល​ទៅ​ក្នុង​ទឹក​ដែល​កំពុង​ពុះ ទុក​ប្រហែល 6-7 នាទី។ បន្ទាប់​មក​ជ្រុំ​ប្រហុក ដាក់​អំបិល ស្ករ និង​ប៊ីចេង។
  3. សាច់ជ្រូក​ចិញ្រ្ចាំ​ឱ្យ​ល្អិត រួច​ដាក់​សាច់ជ្រូក​នៅ​ក្នុង​កូន​ចាន​តូច​ល្មម បន្ទាប់​មក​ដួស​ទឹក​សម្ល​ដែល​កំពុង​ដាំ​នៅ​លើ​ចង្ក្រាន​នោះ មក​ស្រោច​ពី​លើ​សាច់ជ្រូក​ចិញ្ច្រាំ ហើយ​ជ្រុំ​វា​ឱ្យ​បែក ធ្វើ​ដូច​នេះ​ដើម្បី​កុំ​ឱ្យ​សាច់ជ្រូក​នៅ​ជាប់​គ្នា​ដុំ​ៗ។
  4. បន្ទាប់​មក​ចាក់​សាច់ជ្រូក​ដែល​បាន​ជ្រុំ​នោះ និង​ត្រីស្រស់​ចូល​ក្នុង​សម្ល ដាំ​វា​ឱ្យ​ពុះ​រហូត​ទាល់​តែ​សាច់ជ្រូក និង​ត្រី​ឆ្អិន​ល្អ បង់​ននោង​មួយ​ពុះ។ ជំហាន​ចុង​ក្រោយ ចាក់​ទឹកត្រី​ចូល​បន្តិច រួច​បង់​ត្រួយ​ម្ទេស ឬ​ស្លឹក​ងប់​ចូល ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Sngao Phti Slek Bas Sach Chrouk Chinh Chram

Sngao Phti Slek Bas Sach Chrouk Chinh Chram - ស្ងោរផ្ទីស្លឹកបាសសាច់ជ្រូកចិញ្រ្ចាំ
Sngao Phti Slek Bas Sach Chrouk Chinh Chram
ស្ងោរផ្ទីស្លឹកបាសសាច់ជ្រូកចិញ្រ្ចាំ
INGREDIENT
- Pork (meat with lard)
- Phti-Slek Bas
- Spring onion
- Tofu (Toa Hou)
- Salt
- Sugar
- Seasoning
- Fish sauce
- Garlic
- Powder black pepper

គ្រឿងផ្សំ
សាច់ជ្រូក (សាច់លាយខ្លាញ់) ផ្ទី ស្លឹកបាស តៅហ៊ូ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ម្រេចម៉ដ្ឋ ស្លឹកខ្ទឹម។

DIRECTION
  1. Remove pork and wash it clean chopped with garlic until finely, then mixed it with salt, fish sauce, and sugar and seasoning and powder black pepper set aside.
  2. Phti and Slek Bas pick leaf from the stem and wash them clean, keep it until drained. Cut tofu into quaternary each and medium.
  3. Put a pot to boiled water then remove the minced pork into a pot. When minced pork cooked add tofu during water boiled put Phti and Slek Bas. Start to boil heat for 2 minutes after it boils again taste until tasty enough. Sprinkle the spring onion. Pour out into a soup bowl and serve.
Features: An easy (and quick) recipe to try, learning how to cook this food is a great way to add some variety to your diet without a lot of work. And this food is very good for your health because this kind of vegetable is natural growth don’t have chemical in it and easy to find and easy to grow.

Taste: Easy and delicious food.

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ឱ្យ​ស្អាត រួច​ចិញ្រ្ចាំ​ជាមួយ​ខ្ទឹមស ចិញ្រ្ចាំ​ឱ្យ​ទាល់​តែ​ល្អិត យក​វា​ទៅ​លាយ​ជាមួយ​អំបិល ប៊ីចេង ស្ករ ម្រេច ចាក់​ទឹកត្រី​បន្តិច​លាយ​ជាមួយ​សាច់ជ្រូក​ចិញ្រ្ចាំ​នោះ រួច​ទុក​មួយ​ឡែក។
  2. ផ្ទី និង​ស្លឹកបាស បេះ​យក​ស្លឹក​វា រួច​យក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត ទុក​ឱ្យ​ស្រស់​ទឹក។ ចំណែក​ឯ​តៅហ៊ូ យក​វា​មក​កាត់​ជា​ដុំ​ៗ បួន​ជ្រុង​តូច​ៗ​ល្មម។
  3. យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឱ្យ​ពុះ រួច​បង់​សាច់ជ្រូក​ចូល នៅ​ពេល​សាច់ជ្រូក​ឆ្អិន បង់​តៅហ៊ូ​ចូល ពេល​ទឹក​សម្ល​កំពុង​ពុះ បង់​ផ្ទី និង​ស្លឹកបាស​ចូល ប្រហែល 2 នាទី ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹកខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Fried Cabbage With Pork (Chha Spey Kdorb)

Fried Cabbage With Pork (Chha Spey Kdorb) - ឆាស្ពៃក្តោបសាច់ជ្រូក
Fried Cabbage With Pork (Chha Spey Kdorb)
ឆាស្ពៃក្តោបសាច់ជ្រូក
INGREDIENT
- Pork meat
- Cabbage
- Garlic
- Salt, powder black pepper
- Sugar
- Seasoning
- Fish sauce
- Oyster flavor sauce
- Cooking oil
- Spring onion

គ្រឿងផ្សំ
សាច់ជ្រូក ស្ពៃក្តោប ខ្ទឹមស អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងខ្យង ប្រេងឆា ស្លឹកខ្ទឹម ម្រេចម៉ដ្ឋ។

DIRECTION
  1. Remove pork and wash it clean, cut it into slice thinly, garlic chopped it until fine and set aside.
  2. Cabbages cut it into a long slice and soak in water about 10 minutes then wash it clean and keep it until drained. Remove spring onion and wash it clean cut it into slice thinly.
  3. Put the pan on cooker with cooking oil add chopped garlic until good smell add fish sauce then put pork with salt, seasoning, sugar and oyster flavor sauce fried a few minutes add cabbage together with powder black pepper and fried until cabbage cooked (but not too tender) taste until tasty enough then sprinkle spring onion and serve.
Features: This is food is very good, an easy (and quick) recipe to try, learning how to cook fried cabbage with pork is a great way to add some variety to your diet without a lot of work.

Taste: Delicious food

វិធីធ្វើ
  1. សាច់ជ្រូក​លាង​ឱ្យ​ស្អាត រួច​ហាន់​ជា​បន្ទះ​ស្តើង​ៗ។ ចំណែក​ឯ​ខ្ទឹមស ចិញ្រ្ចាំ​ឱ្យ​ល្អិត​ទុក​មួយ​ឡែក។
  2. ស្ពៃក្តោប ហាន់​ជា​សរសៃ​វែង​ៗ ត្រាំ​ទឹក​ប្រហែល 10 នាទី​ទើប​លាង​វា​ឱ្យ​ស្អាត​ទុក​ឱ្យ​ស្រស់​ទឹក។ ស្លឹកខ្ទឹម​លាង​ទឹក​ឱ្យ​ស្អាត ហាន់​ឱ្យ​ល្អិត។
  3. ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន រួច​ចាក់​ខ្លាញ់​ចូល​ឱ្យ​ក្តៅ ដាក់​ខ្ទឹម​ចិញ្រ្ចាំ​ចូល រហូត​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច​រួច​ចាក់​សាច់ជ្រូក​ចូល ដាក់​អំបិល ប៊ីចេង ស្ករ និង​ប្រេងខ្យង​បន្តិច ឆា ២-៣ ត្រឡប់ ចាក់​ស្ពៃក្តោប​ចូល ដាក់​ម្រេច​បន្តិច ឆា​រហូត​ឆ្អិន​ស្ពៃ (កុំ​ឱ្យ​រលួយ​ពេក) ភ្លក់​មើល​ឱ្យ​ល្មម​តាម​ចូល​ចិត្ត រួច​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច៕
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Fried Rice With Minced Pork (Bay Chha Sach Chrouk Chinh Chram)

Fried Rice with Minced Pork (Bay Chha Sach Chrouk Chinh Chram) - បាយឆាសាច់ជ្រូកចិញ្រ្ចាំ
Fried Rice With Minced Pork (Bay Chha Sach
Chrouk Chinh Chram)
បាយឆាសាច់ជ្រូកចិញ្រ្ចាំ
INGREDIENT
- Cooked rice (Steamed rice)
- Pork meat , Egg
- Carrot and Long bean
- Salt , Chilies sauce or tomato sauce
- Seasoning
- White sugar
- Fish sauce
- Soya bean sauce
- Garlic
- Cooking oil or butter
- Spring onion or Celery

គ្រឿងផ្សំ
បាយក្តៅ (ដាំឱ្យស្រួយបន្តិច) សាច់ជ្រូក ពងទា ឬពងមាន់ ការ៉ុត សណ្តែកគួរ អំបិល ប៊ីចេង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ខ្ទឹមស ប្រេងឆា ឬប៊ឺរ ស្លឹកខ្ទឹម ឬជីវ៉ាន់ស៊ុយ។

DIRECTION
  1. Boil rice until cooked, then make it pure and finely ground take it to mix with salt, sugar, seasoning and chilies or tomato sauce set aside.
  2. Then remove pork meat and wash it clean then chopped it until finely slice.
  3. Take the skin of carrot out then wash it clean with long bean. After clean slice them into tiny chip.
  4. Chopped the garlic until fine, put the fried pan on cooker with cooking oil add garlic heat until good smell add a bit fish sauce then put minced pork then put a bit of salt, seasoning, sugar and Soya bean sauce fried until minced pork cooked add carrot and long bean and mixed with egg spade 2-3 times put steamed rice and fry until it mixed and finely. Taste until tasty enough and sprinkle spring onion or celery and serve.
Features: This food is beautifully red and green with carrot, chilies sauce and long bean. This kind of rice is very good for daily diet. If you cannot fine any food for eat, you can do like this because this rice no need to eat with food. Easy to cook and save time and save money also.

Taste: It is very delicious the same you eat with food, sometime more delicious than rice with food.

វិធីធ្វើ
  1. ដាំ​បាយ​ឱ្យ​ឆ្អិន ពេល​ឆ្អិន​ត្រូវ​ជ្រោយ​វា​ឱ្យ​ត្រសុស ដួស​វា​ដាក់​ក្នុង​ចាន ឬ​កូន​ឆ្នាំង​មួយ ដាក់​អំបិល ស្ករស ប៊ីចេង និង​ចាក់​ទឹកម្ទេស​ពី​លើ​បាយ​នោះ​ទុក​មួយ​ឡែក។
  2. បន្ទាប់​មក​យក​សាច់ជ្រូក​លាង​ទឹក​ឱ្យ​ស្អាត រួច​យក​ទៅ​ចិញ្រ្ចាំ​ឱ្យ​ម៉ដ្ឋ។
  3. ការ៉ុត​ចិត​សំបក​ចេញ លាង​ទឹក​ឱ្យ​ស្អាត ហាន់​វា​ជា​ចំណិត​តូច​ៗ​ល្មម ចំណែក​សណ្តែកគួរ លាង​ទឹក​ឱ្យ​ស្អាត​កាត់​ជា​កង់​ខ្លី​ៗ​ទុក​មួយ​ឡែក។
  4. យក​ខ្ទឹមស​មក​ចិញ្ច្រាំ​ឱ្យ​ល្អិត រួច​ដាក់​ខ្ទះ​នៅ​លើ​ចង្រ្កាន ចាក់​ប្រេងឆា​ចូល រួច​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល ពេល​ដែល​ខ្ទឹម​មាន​ក្លិន​ឈ្ងុយ ចាក់​ទឹកត្រី​ចូល​បន្តិច ចាក់​សាច់​ជ្រូក​ចិញ្រ្ចាំ​ចូល ដាក់​អំបិល ស្ករស ប៊ីចេង ទឹកស៊ីអ៊ីវ (ប្រយ័ត្ន​កុំ​ឱ្យ​ប្រៃ​ពេក​ព្រោះ​បាយ​លាយ​អំបិល​រួច​ហើយ) ឆា​ឱ្យ​សាច់ជ្រូក​ឆ្អិន​បន្តិច ទើប​ដាក់​ការ៉ុត និង​សណ្តែកគួរ​ចូល រួច​គោះ​ពងទា ឬ​ពងមាន់​ចូល ចូក 2-3 ត្រឡប់​ចាក់​បាយ​ចូល រួច​ឆា​រហូត​ទាល់​តែ​ចូល​ជាតិ ភ្លក់​មើល​តាម​ចូលចិត្ត បន្ទាប់​មក​ហាន់​ស្លឹកខ្ទឹម ឬ​ជីវ៉ាន់ស៊ុយ​រោយ​ពី​លើ​ជា​ការ​ស្រេច។
..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »

Sour Soup Vietnamese (Samla Machou Youn)

Sour Soup Vietnamese (Samla Machou Youn) - សម្លម្ជូរយួន
Sour Soup Vietnamese (Samla Machou Youn)
សម្លម្ជូរយួន
INGREDIENT
- Fresh fish, thick sliced
- Egg use before remove from heat
- Pineapple, sliced thickly
- Lotus root, vertically sliced
- Ripe tomato, sliced as a chunk
- Garlic clove, chopped
- Tamarind juice
- Fish sauce
- Sugar
- Salt
- Seasoning

Lotus roots have a hard fiber exterior which needs to be removed before cooking. The only one way, use knife to cut the tip of shoot and pull its fiber upwards similar to make like this around the shoot until use up.

គ្រឿងផ្សំ
ត្រីស្រស់ ពងទា ម្នាស់ ក្រអៅឈូក ប៉េងប៉ោះ ខ្ទឹមស អំពិលទុំ ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ជីរណា ម្អម ម្រះព្រៅ។

ដោយសារ​តែ​ក្រអៅឈូក​មាន​ជាតិ​សរសៃ​ច្រើន ក្រោយ​ពី​ប្រើ​កូន​កាំបិត​សក​សំបក​វា​រួច​ហើយ អ្នក​ត្រូវ​ប្រើ​ចង្កឹះ ដើម្បី​ត្បារ​វា​យក​សរសៃ​ចេញ អ្នក​គ្រាន់​តែ​យក​ចង្កឹះ​កូរ​ជុំវិញ​ទង​ក្រអៅឈូក ធ្វើ​ដូច​នេះ​រហូត​ទាល់​តែ​ក្រអៅឈូក​អស់​សរសៃ។

DIRECTION
  1. Cut lotus roots into 5 cm pieces and slice vertically then soak in water. Using wooden chopstick and screw the roots so that tougher fiber is caught the chopstick and can be shaken off. Set it to once place.
  2. Fry the thick slice of fish until golden and set aside, while the water is boiling pot over the heat, when bubble add lotus roots first and keep for about 3 minutes, meanwhile spoon the boiling water and pour over the tamarind in a small bowl then stick and soak, reserve the stock and discard the hard part.
  3. Next follow pineapple and tomato when the color of tomato turns seal add the fried-slice fish and tamarind juice, season with fish sauce, salt, sugar, and M’sow soup. Remove from heat.
  4. Brown chopped garlic and immediately add into the pot-soup, garnish with m’am leaves, basil and saw mint.
For fish in this soup, some families take it to fry before cooking, the other not, according to their favorite.

Features: This food is beautifully yellow and red of pineapple and ripe tomato and chilies.

Taste: Delicious food with sour and sweet taste.

វិធីធ្វើ
  1. ក្រអៅឈូក​កាត់​ប្រវែង 5cm ហើយ​ពុះ​ច្រៀក​ជា​ពីរ ដាក់​វា​ត្រាំ​ក្នុង​ទឹក ប្រើ​ចង្កឹះ​ដើម្បី​ត្បារ​វា​យក​សរសៃ​ចេញ។
  2. យក​ត្រី​ស្រស់​នោះ​ទៅ​ចៀន​ឱ្យ​ក្រៀម​បន្តិច ដាំ​ទឹក​ឱ្យ​ពុះ ពេល​ទឹក​កំពុង​ពុះ បង់​ក្រអៅឈូក​មុន​គេ ទុក​ប្រហែល 3 នាទី បន្ទាប់​មក​ដួស​ទឹក​សម្ល​កំពុង​ពុះ​មក​ដាក់​ក្នុង​កូន​ចាន​ជ្រុំ​អំពិល​ទុំ​យក​តែ​ទឹក​វា​ទុក​មួយ​ឡែក។
  3. ជំហាន​បន្ទាប់​ត្រូវ​បង់​ម្នាស់ និង​ប៉េងប៉ោះ​ចូល នៅ​ពេល​ដែល​ម្នាស់ និង​ប៉េងប៉ោះ​ឆ្អិន​ល្មម បង់​ត្រី​ដែល​បាន​ចៀន​រួច​នោះ​ចូល។ បន្ទាប់​មក​ចាក់​ទឹក​អំពិល​ចូល បង់​អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប រួច​គោះ​ពងទា​ដាក់​ចូល ភ្លក់​មើល​ឱ្យ​ល្មម លើក​ចុះ​ពី​លើ​ចង្រ្កាន។
  4. ជំហាន​ចុងក្រោយ ចិញ្រ្ចាំ​ខ្ទឹមស​ហើយ​យក​វា​ទៅ​បំពង​ឱ្យ​ឡើង​ក្រហម ចាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​សម្ល រួច​បង់​ម្អម ម្រះព្រៅ និង​ជីរណា​ជា​ការ​ស្រេច។
ចំពោះ​សម្ល​នេះ ត្រី​អ្នក​អាច​យក​ទៅ​ចៀន​មុន​នឹង​យក​វា​ទៅ​ស្ល ឬ​ក៏​យក​ទៅ​ស្ល​តែ​ម្តង​ក៏​បាន អាស្រ័យ​លើ​ចំណង់ចំណូល​ចិត្ត​របស់​អ្នក ប៉ុន្តែ​ប្រសិន​បើ​អ្នក​យក​វា​ទៅ​ចៀន​មុន​នឹង​យក​ទៅ​ស្ល វា​អាច​ជួយ​កាត់​បន្ថយ​កុំ​ឱ្យ​ត្រី​មាន​ក្លិន​ឆ្អាប៕

..............................
Reference :
  • Writer & Cooker : Penh Sothavy
Read More »